ចឹងសោះ! នេះជាមូលហេតុដែល Haaland បដិសេធ មិនផ្ទេរមក Man United - TrueID

ចឹងសោះ! នេះជាមូលហេតុដែល Haaland បដិសេធ មិនផ្ទេរមក Man United

May 11, 2022

អង់គ្លេស៖ ខ្សែប្រយុទ្ធ Erling Haaland បានផ្លាស់មកលេងនៅក្លិប Manchester City ហើយដោយការប្រកាសជាផ្លូវការធ្វើឡើងកាលពីយប់ថ្ងៃទី១០ខែឧសភា កន្លងទៅនេះ។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

ភាគីលោក Pep Guardiola បានតាមទិញយកគេមួយរយៈមកហើយ ដោយឆ្លងកាត់ការចរចារួចមក Haaland ជឿជាក់ថាផែនការរបស់លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះពិតជាល្អ។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

យ៉ាងណាមិញ ក្លិប Manchester United ក៏នៅតែចិញ្ចឹមចិត្តចង់បានកីឡាករសញ្ជាតិន័រវេសរូបនេះដែរ ប៉ុន្តែ Haaland បានបដិសេធមិនផ្ទេរទៅទឹកដី Old Trafford ក៏ព្រោះរូបគេគិតថា Man UTD ពុំអាចបំពេញមហិច្ឆតារបស់គេនោះឡើយ នេះបើយោងតាមសារព័ត៌មាន The Telegraph ។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

ខណៈនោះដែរ Chelsea បានបាត់បង់ឱកាសចុះកុងត្រាយកគេដោយសារបញ្ហាដាក់ទណ្ឌកម្មលើអតីតម្ចាស់ក្លិបគឺលោក Roman Abramovich និងការផ្លាស់ប្ដូរម្ចាស់ក្លិបផងដែរឯចំណែក Real Madrid នោះគឺក្លិបនេះបានបដិសេធមិនចុះកុងត្រាយកគេផងដែរ។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

Erling Haaland បានស៊ុតបញ្ចូលទី៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៨ប្រកួតឲ្យក្លិប Borussia Dortmund តាំងពីផ្ទេរមកកាលពីឆ្នាំ២០១៩៕

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...