អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Paul Parker ជឿជាក់ថា នាទីលេងដ៏ច្រើនលើសលុបរបស់ Marcus Rasford ក្រោមការដឹកនាំរបស់លោក Ralf Ragnick បានជះឥទ្ធិពលដល់ការអភិវឌ្ឍសមត្ថភាពរបស់ Mason Greenwood។
ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសខាងលើ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អរហូតទទួលបានការបង្ហាញខ្លួនជាជម្រើសដំបូងបានយ៉ាងញឹកញ៉ាប់ក្រោយបង្ហាញខ្លួននៅក្នុងក្រុមឈុតធំជាលើកដំបូងទល់នឹង Paris Saint Germain កាលពីឆ្នាំ២០១៩។ រូបគេក៏បានរួមចំណែកស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១២ដងផងដែរ ក្នុងចំណោមការបង្ហាញខ្លួនសរុប១២២ប្រកួត។
យ៉ាងណាក្តី ចាប់តាំងពីលោក Ragnick ចូលមកកាន់តំណែងជំនួសលោក Ole Gunnar Solskjaer មក គឺ Greenwood បានបាត់បង់កៅអីជម្រើសដំបូង ដោយ រូបគេបានបង្ហាញខ្លួន១១នាក់ដំបូងបានតែមួយប្រកួតប៉ុណ្ណោះពេល Man Utd ប៉ះ Young Boys នៃក្របខណ្ឌ Champions League ដែលពេលនោះក្រុមប្រើប្រាស់តែកីឡាករក្មេងៗក្នុងការប្រកួត។
លោក Parker បាននិយាយថា៖
ប្រភព៖ sportskeeda