ដាណឺម៉ាក៖ ក្នុងការប្រកួតរវាង ដាណឺម៉ាក និងហ្វាំងឡង់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2020 ដែលប្រព្រឹត្តិទៅនៅយប់ថ្ងៃសៅរ៍កន្លងមក មានរឿងរន្ធត់មួយបានកើតឡើងគឺខ្សែបម្រើ Christian Eriksen បានដួលសន្លប់លើទីលានដោយឯកឯងធ្វើឲ្យមានការជ្រួលច្របល់។ក្រុមអ្នកសង្គ្រោះបានធ្វើ CPR រយៈពេលដប់នាទីដើម្បីឲ្យចង្វាក់បេះដូងរបស់គេដំណើរការវិញ ហើយឆ្លងកាត់ពេលវេលាដ៏តក់ស្លុតនេះ Eriksen ក៏បានដឹងខ្លួនឡើងវិញនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
គេបានដឹងថាបេះដូងរបស់ Eriksen មិនបានដំណើរការរយៈពេលប្រាំនាទីពេញដែលការដួលសន្លប់នេះមូលហេតុមកពីគាំងបេះដូង។
ដូច្នេះ យោងតាមលោកដុកទ័រជំនាញផ្នែកបេះដូងឈ្មោះ Scott Murray នៃអង្គការសុខភាពរបស់ចក្រភពអង់គ្លេស បាននិយាយថា Eriksen អាចនឹងត្រូវហាមមិនឲ្យចូលលេងបាល់មួយជីវិត ដោយសារ តែក្លិប Inter Milan ដែលគេកំពុងលេងមានមូលដ្ឋាននៅប្រទេស អ៊ីតាលី ដោយក្របខណ្ឌ អ៊ីតាលី ធ្លាប់បានចេញច្បាប់យ៉ាងតឹងរឹងថា កីឡាករណាដែលធ្លាប់ទទួលរងអាការៈគាំងបេះដូងនឹងត្រូវហាមមិនឲ្យចូលប្រកួតទៀតឡើយ។
លោក Murray បានថ្លែងប្រាប់ Mailonline ថា៖
គួរបញ្ជាក់ផងដែរថាក្រោយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ កីឡាកររបស់ Inter Milan រូបនេះបានប្រាប់ទៅមិត្តរួមក្រុមឲ្យបន្តការប្រកួត។ លទ្ធផលគឺ ក្រុមជម្រើសជាតិហ្វាំងឡង់ យកឈ្នះ ដាណឺម៉ាក ១ ទល់នឹង ០ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាក បានចេញមុខមកបញ្ជាក់ថាស្ថានភាព Christian Eriksen ល្អឡើងវិញដោយគេបានដឹងខ្លួនហើយ និងអាចនិយាយបានទៀតផងប៉ុន្តែគេនៅត្រូវការត្រួតពិនិត្យនិងព្យាបាលបន្តទៀតដើម្បីប្រាកដថាមិនកើតអីធ្ងន់ធ្ងរ៕
ប្រភព៖ dailymail