អឺរ៉ុប៖ លោក Pedro Herrera ដែលត្រូវជាឪពុករបស់កីឡាករ AnderHerrera បានបង្ហើបប្រាប់កាសែត L'Equipe ថាកូនប្រុសរបស់លោកធ្លាប់បានពិភាក្សាជាមួយក្រុមលោក Ronald Koeman អំពីការផ្ទេរទៅកាន់ Barcelona ហើយលោកមិនបានបញ្ជាក់ថាពេលណាទេ គ្រាន់តែប្រាប់ថាការពិភាក្សានោះមិនអាចឈានដល់កិច្ចព្រមព្រៀងឡើយ។
ពិតណាស់ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Herrera បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងនៅក្នុងក្រុម Real Zaragoza របស់អេស្ប៉ាញផ្ទាល់តែម្ដង មុនពេលចុះហត្ថលេខាជាមួយក្រុមAthletic Bilbao ហើយក្រោយលេងនៅទីនេះបានប៉ុន្មានឆ្នាំ ក៏ត្រូវក្រុមបិសាចក្រហមទិញយក។លុះដល់ឆ្នាំ ២០១៩ គេក៏បានចាកចេញពីទឹកដីអង់គ្លេស ទៅប្រកបអាជីពនៅឯក្រុម PSG រហូតដល់សព្វថ្ងៃ។
ឪពុករបស់ Herrera បានបង្ហើបថា៖
តែទោះជាយ៉ាងណា Herrera មិនមានការសោកស្ដាយអ្វីទាំងអស់ ព្រោះវាមិនបានធ្វើឲ្យគេ មិនអាចលេងឲ្យក្រុមធំផ្សេងទៀតរបស់អេស្ប៉ាញទេ។ សម្រាប់ Herrera គិតថាក្រុមធំបំផុតនៅអេស្ប៉ាញ គឺ Real Zaragoza ដែលជាកន្លែងចាប់ផ្ដើមអាជីពបាល់ទាត់ដំបូង៕
ប្រភព៖ besoccer