បរទេស៖ នាល្ងាចម្សិលមិញ ត្រូវនឹងថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ក្រុម ManchesterUnited បានជួបតទល់គ្នាជាមួយក្រុម Crystal Palace នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលដែលរៀបចំឡើងនៅកីឡដ្ឋាន Melbourne Cricked Ground។
ជាការពិតណាស់ Man UTD ដែលបច្ចុប្បន្នក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Erik tenHag ល្ងាចមិញពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន ដោយពួកគេទទួលជ័យជម្នះទៅលើក្រុមរួមលីគCrystal Palace ក្នុងលទ្ធផល ៣ ទល់នឹង ១។
គួរបញ្ជាក់ថា ៣ គ្រាប់របស់ ManUTD គឺរកបានដោយកីឡាករ ៣ រូបផ្សេងគ្នាក្នុងនោះគ្រាប់ទី ១ រកបានដោយ Anthony Martial នៅនាទីទី ១៧, គ្រាប់ទី ២ រកបានដោយ Marcus Rashford នៅនាទីទី ៤៨ និង គ្រាប់ទី ៣ រកបានដោយ Jadon Sancho នៅនាទីទី ៥៩, ចំណែកមួយគ្រាប់របស់ Crystal គឺរកបានដោយ Joel Ward នៅនាទីទី ៧៤៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖