ធូរហើយចឹង! បើទោះជាដឹកនាំក្រុមមិនជាប់ Top 4 ក៏គ្រូបង្វឹករូបនេះ មិនត្រូវក្លិបបណ្ដេញចេញដែរ - TrueID

ធូរហើយចឹង! បើទោះជាដឹកនាំក្រុមមិនជាប់ Top 4 ក៏គ្រូបង្វឹករូបនេះ មិនត្រូវក្លិបបណ្ដេញចេញដែរ

September 10, 2022

អង់គ្លេស៖ យោងតាមសារព័ត៌មានល្បីក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថាអ្នកចាត់ការទូទៅថ្មីរបស់ក្លិបតោខៀវ ​Chelsea លោក Graham Potter នឹងមិនត្រូវប្រឈមមុខនឹងត្រូវបណ្ដេញចេញនោះទេបើទោះជាលោកដឹកនាំក្រុមមិនជាប់ Top 4 រដូវកាលនេះក៏ដោយ។

កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងទៅនេះក្លិប Chelsea បានប្រកាសជាផ្លូវការអំពីការតែងតាំងលោកគ្រូPotterវ័យ៤៧ឆ្នាំ មកដឹកនាំជំនួសលោក ​ThomasTuchel ដែលត្រូវបានក្លិបបណ្ដេញចេញ ត្រឹមរយៈពេល២៤ម៉ោងក្រោយដឹកនាំក្រុមចាញ់ ក្រុម Dinamo Zgreb ១-០ នៅព្រឹត្តិការណ៍ ChampionLeague ។

ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែតTheMirror លក្ខខណ្ឌការងារ ដែល Chelsea ទាមទារចង់បានពី លោក Potter គឺការដឹកនាំក្រុមឲ្យបានជាប់ក្នុង​Top4 ប៉ុន្តែបើក្នុងករណីលោកធ្វើមិនបានក៏ក្រុមប្រឹក្សាភិបាល របស់ក្លិបមិនធ្វើការបណ្ដេញលោកចេញភ្លាមៗដែរ ។

ប្រភពដដែលបានបន្ថែមទៀតថាម្ចាស់ក្លិបលោក Todd Boehly និងសហម្ចាស់ក្លិបលោក BehdadEghbali បានផ្តល់ការធានាដល់ លោកគ្រូ Potter ថាគាត់នឹងទទួលបានពេលវេលាគ្រប់គ្រាន់ដើម្បីដឹកនាំក្រុមតាមចក្ខុវិស័យរបស់គាត់។

គួររម្លឹកដែរថា មុនមក Chelsea លោក Potter ដឹកនាំក្រុម Brighton បាន១៣៤ប្រកួតឈ្នះ៤៣ដង ស្មើ៤៣ដង និងចាញ់៤៨ដង៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...