Barcelona ប្រជែងជាមួយ Juventus យកកីឡាករឆ្នើមម្នាក់ - TrueID

Barcelona ប្រជែងជាមួយ Juventus យកកីឡាករឆ្នើមម្នាក់

June 11, 2021

បរទេស៖ ក្រុមអ្នកមានបុណ្យ FC Barcelona ជាក្រុមដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញកំពុងតែធ្វើការប្រជែងជាមួយក្រុមសេះបង្កង់ Juventus ក្នុងការនាំយកកីឡាករឆ្នើមម្នាក់ទៅចូលរួមជាមួយក្រុមរបស់ពួកគេដែលកីឡាករម្នាក់នោះ​ គឺ កីឡាករសញ្ជាតិហូឡង់ Memphis Depay​

  កីឡាករសញ្ជាតិហូឡង់ Memphis Depay
  កីឡាករសញ្ជាតិហូឡង់ Memphis Depay
  កីឡាករសញ្ជាតិហូឡង់ Memphis Depay
  កីឡាករសញ្ជាតិហូឡង់ Memphis Depay

ក្រុម FC Barcelona ហាក់មានទំនុកចិត្តខ្ពស់ក្នុងការចុះកិច្ចព្រមព្រៀងជាមួយកីឡាករសញ្ជាតិហូឡង់របស់ក្រុម Lyon​ ​រូបនេះ​ ដោយឥតតម្លៃខ្លួនក្នុងពេលឆាប់ៗនេះ ខណៈដែលក្រុមនៅប្រទេសអុីតាលីសេះបង្កង់ Juventus ក៏មានការព្យាយាមក្នុងការបញ្ចុះបញ្ចូលកីឡាកររូបនេះទៅចូលរួមជាមួយពួកគេនៅទឹកដីអុីតាលីដូចគ្នា ។ ក្រុម FC Barcelona សង្ឃឹមថានឹងប្រកាសពីការចុះហត្ថលេខារបស់ Memphis Depay មុនពេលការប្រកួត Euro ២០២០ នឹងចាប់ផ្តើមនៅយប់ថ្ងៃសុក្រនេះព្រោះពួកគេមិនចង់ប្រថុយនឹងការខកខាននូវកីឡាករឆ្នើមរបស់ Lyonរូបនេះទេខណះដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។

  កីឡាករសញ្ជាតិហូឡង់ Memphis Depay
  កីឡាករសញ្ជាតិហូឡង់ Memphis Depay
  កីឡាករសញ្ជាតិហូឡង់ Memphis Depay
  កីឡាករសញ្ជាតិហូឡង់ Memphis Depay

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដោយទទួលបានការចាប់អារម្មណ៍ពីក្លិបផ្សេងទៀតក្លិប Barca បានបង្កើនការពិភាក្សាជាមួយតំណាងរបស់ Depay ហើយបានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថាគាត់នឹងដើរតួយ៉ាងសំខាន់នៅក្នុងក្រុមរបស់អតីតគ្រូបង្វឹកហូល្លង់ Ronald Koeman ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមសេះបង្កង់ Juventus បានបោះជំហានចូលក្នុងកិច្ចការនេះដោយបញ្ជូនសំណើរដែលផ្តល់ចំណូលយ៉ាងច្រើនទៅ Memphis​ Depay បន្ទាប់ពីបានតាមដានគាត់អស់ជាច្រើនខែ។ ចំណែកក្រុមPSG ក៏កំពុងតាមដានស្ថានភាពរបស់កីឡាករវ័យ ២៧ ឆ្នាំរូបនេះផងដែរ៕

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...