បរទេស៖ លោក Danny Murphy ដែលជាអតីតខ្សែបម្រើក្រុម Fulham បានជំរុញឲក្លិបកាំភ្លើងធំ Arsenal ចុះហត្ថលេខាយកខ្សែបម្រើតម្លៃ៨០លានផោន របស់ក្លិប West Ham កីឡាករ Declan Rice នៅរដូវក្ដៅខាងមុខ។
ជាមួយគ្នានេះ Arsenal ក៏ត្រូវបានគេរាយការណ៍មកថា បានចាត់ទុក Rice ជាគោលដៅកំពូលរបស់គេ នៅក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខផងដែរ ដោយពួកគេចង់បានមកពង្រឹងគុណភាពក្រុម។
យ៉ាងណាមិញ នៅទីផ្សារដោះដូរខែមករានេះ Arsenal ហាក់មិនសូវសំណាងនោះទេ ដោយពួកគេបានរបូតគោលដៅសំខាន់ៗដល់ទៅពីររូបទៅ Chelsea ពោលគឺកីឡាករ Joao Felix និង Mykhaylo Mudryk ។
ទោះជាយ៉ាងការខកខានយកកីឡាករទាំងពីរខាងលើបានធ្វើឲ្យលោក Murphy គិតថាជាផលចំណេញសម្រាប់ Arsenal ទៅវិញ ដោយសារតែពួកគេអាចនឹងសល់លុយ ទៅទុកប្រមាញ់យក Rice វិញ។ អតីតខ្សែបម្រើក្រុម Fulham រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖