ហួសហេតុពេកហើយ! អ្នកគាំទ្រ Aston Villa ម្នាក់បានធ្វើបែបនេះដាក់ Grealish ក្រោយគេផ្ទេរទៅ Man City - TrueID

ហួសហេតុពេកហើយ! អ្នកគាំទ្រ Aston Villa ម្នាក់បានធ្វើបែបនេះដាក់ Grealish ក្រោយគេផ្ទេរទៅ Man City

August 6, 2021

អង់គ្លេស៖ អ្នកគាំទ្ររបស់ក្រុម Aston Villa ម្នាក់បានដុតអាវរបស់ ខ្សែបម្រើ Jack Grealish ដែលជាអតីតប្រធានក្រុម Aston Villa ផ្ទាល់និងបានហៅគេថាជាសត្វពស់ បន្ទាប់ពី Grealish បានក្លាយជាកីឡាកររបស់ Manchester City ជាផ្លូវការ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

Jack Grealish បានផ្ញើសារលាដល់អ្នកគាំទ្ររបស់ Aston Villa និងរៀបរាប់ពីក្ដីស្រឡាញ់របស់គេចំពោះក្លិប។គេបានបង្ហើបថាគេមានមហច្ឆិតាចង់កសាងខ្លួនទៅមុខទើបសម្រេចចិត្តផ្ទេរមក Manchester City ក្នុងខ្លួនដល់ទៅជាង១៤០លានដុល្លារ ធ្វើឲ្យអ្នកគាំទ្រ Aston Villa មានប្រតិកម្មបែបនេះ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

កន្លងមកមានអ្នកគាំទ្រខ្លះបានអង្វរឲ្យ Grealish ស្នាក់នៅបន្ត ប៉ុន្តែអ្នកគាំទ្រម្នាក់បានបញ្ចេញកំហឹងទៅលើអាវរបស់ Grealish ដោយគេបានយកអាវនោះទៅដាក់នៅលើបង់ និងយកសាំងមកចាក់ត្រង់ឈ្មោះ Grealish នៅផ្នែកខាងក្រោយនៃអាវ មុននឹងដុតតែម្ដង។

អ្នកគាំទ្រដុតអាវរបស់ Grealish 
អ្នកគាំទ្រដុតអាវរបស់ Grealish 
អ្នកគាំទ្រដុតអាវរបស់ Grealish
អ្នកគាំទ្រដុតអាវរបស់ Grealish

អ្នកគាំទ្រនោះថែមទាំងបានលើកបង្ហាញអាវនោះឲ្យឃើញថាមានប្រហោងធំមួយត្រង់ឈ្មោះរបស់ Grealish ទៀតផង។

អ្នកគាំទ្រដុតអាវរបស់ Grealish 
អ្នកគាំទ្រដុតអាវរបស់ Grealish 

អ្នកគាំទ្រនោះបានបង្ហោះវីដេអូជាមួយសារថា៖

យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើនបានការពារ Jack Grealish ថាគេគ្រាន់តែចង់ផ្ទេរទៅក្លិបណាដែលអាចធ្វើឲ្យគេឈ្នះពានប៉ុណ្ណោះ៕

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ប្រភព៖​ thesun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...