អង់គ្លេស៖ លោកគ្រូបង្វឹក Jose Mourinho ដែលធ្វើជាអ្នកវិភាគព្រឹត្តិការណ៍ Euro បានកោតសរសើរខ្សែបម្រើ Mateo Kovacic នៃក្លិបតោខៀវ Chelsea ដោយបានបង្ហាញអារម្មណ៍ពិតថាលោកគ្រូពិតជាសោកស្តាយណាស់ដែលមិនបានដឹកនាំ Kovacic បើទោះបីជាកីឡាករសញ្ជាតិក្រូអាតរូបនេះបានលេងនៅក្លិបដែលលោកគ្រូធ្លាប់ដឹកនាំក៏ដោយ។
បន្ទាប់ពីចាកចេញពី Dinamo Zagreb ក្នុងឆ្នាំ២០១៣មក កីឡាករវ័យ២៧ឆ្នាំរូបនេះបានលេងឲ្យក្លិបបីដែលសុទ្ធសឹងជាក្លិបដែល Mourinho ធ្លាប់ដឹកនាំគឺ Inter Milan, Real Madrid និងបច្ចុប្បន្នកំពុងលេងឲ្យ Chelsea នេះឯងប៉ុន្តែគេមិនបានលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់នេះឡើយ។
Kovacic បានផ្ទេរទៅក្លិបអស់ទាំងនោះពីរឆ្នាំក្រោយ Mourinho ចាកចេញទើបលោកគ្រូបាននិយាយលេងសើចថាគេប្រហែលជាពីរបីឆ្នាំទៀតគេនឹងផ្ទេរទៅ Spurs ហើយមើលទៅ។
Mourinho បានប្រាប់ talkSPORT ថា៖
ប្រភព៖ metro