បរទេស៖ខ្សែប្រយុទ្ធរបស់ក្រុមChelsea កីឡាករRomelu Lukaku បានផ្លាស់ប្តូរBio នៅលើបណ្តាញសង្គមFacebook របស់ខ្លួនបន្ទាប់ពីថ្មីៗនេះគាត់បានធ្វើសេចក្តីអត្ថាធិប្បាយរឿងមួយចំនួនដែលខ្លួនមិនសប្បាយចិត្តក្នុងការមកចូលរួមជាមួយក្រុមតោខៀវ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតSky Italia, Lukakuបានលើកឡើងថាគាត់គឺមិនសប្បាយចិត្តជាមួយស្ថានភាពក្រុម Chelsea បច្ចុប្បន្នឡើយ, ហើយគាត់បានអះអាងបន្ថែមថា ការផ្លាស់មកកាន់ទឹកដីStamford Bridge ជាលើកទី ២ គឺគ្រាន់តែជាជម្រើសទី ៤ របស់គាត់ប៉ុណ្ណោះម្យ៉ាងទៀតនៅពេលខាងមុខគាត់មានបំណងចង់ត្រឡប់ទៅកាន់ក្រុម Inter Milan វិញ។
យ៉ាងណាមិញលោក Thomas Tuchel ក៏ពុំសូវសប្បាយចិត្តប៉ុន្មានដែរ ក្រោយ Lukaku លើកឡើងបែបនេះ, ហើយនាការប្រកួតរវាង Chelsea ទល់នឹង Liverpool យប់មិញទៀតសោត អ្នកចាត់សញ្ជាតិ អាល្លឺម៉ង់បានដកឈ្មោះខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក ចេញ ដោយលោកមិនបានដាក់ឱ្យរូបគេចូលលេងឡើយ។
ផ្សារភ្ជាប់នឹងរឿងខាងលើ អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ជាមួយ Bio ថ្មីរបស់ Lukaku, ក្នុងនោះគាត់បានផ្លាស់ប្តូរ Bioថ្មីបន្ទាប់ពីការអត្ថាធិប្បាយថ្ងៃមុន, ដោយ Bio ថ្មីនោះគាត់បានដាក់ថា “Inter Milan”។ ខណៈបច្ចុប្បន្នគាត់ជាកីឡាកររបស់ Chelseaហើយតាមទង្វើរបែបនេះត្រូវបានគេជឿជាក់ថាអ្នកគាំទ្រ ក៏ដូចជាថ្នាក់លើរបស់ក្លិបក៏ពុំសូវពេញចិត្តដែរ៕
ប្រភព៖ Sportbible