អស្ចារ្យ! យប់មិញ Kane លេងមួយជើងពីដំបូលទូកអ្នកចាំទីបានត្រឹមលត់ជង្គង់អង្គុយមើល (មានវីដេអូ) - TrueID

អស្ចារ្យ! យប់មិញ Kane លេងមួយជើងពីដំបូលទូកអ្នកចាំទីបានត្រឹមលត់ជង្គង់អង្គុយមើល (មានវីដេអូ)

January 24, 2023

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Tottenham កីឡាករ Harry Kane នៅតែបន្តបង្ហាញថ្វីជើងបញ្ចប់ទីរបស់គេខ្លាំងដដែលក្នុងជំនួបទល់នឹង Fulham នៃក្របខណ្ឌ Premier League កាលពីយប់មិញ។

កីឡាករ Harry Kane
កីឡាករ Harry Kane

ជាការពិតណាស់​ នៅក្នុងវគ្គទី១ ក្រុមទាំងពីរ គឺ មានសាច់បាល់លេងប្រហាក់ប្រហែលគ្នា ប៉ុន្តែ Spurs ហាក់មានសំណាងជាងពោលនាទីទី  ៤៥+១ ទៅហើយ Kane បានទាត់បាល់បញ្ចូលទីពីលើដំបូលទូកបានយ៉ាងស្អាតក្រោយទទួលបានការបញ្ជូនពី Son Heungt-min។

លុះឈានចូលដល់វគ្គទី២ Fulham ព្យាយាមណាស់ដែរដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ ប៉ុន្តែ ពួកគេធ្វើវាមិនបានសម្រេចឡើយ ខណៈ Spurs ក៏ពុំអាចរកគ្រាប់បាល់បានដូចគ្នាធ្វើឲ្យចប់ការប្រកួត Spurs ទទួលបានជ័យជម្នះក្នុងលទ្ធផល ១ទល់នឹង០៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...