អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea បាននិយាយថា ខ្សែប្រយុទ្ធ Sadio Mane គួរតែបានកាតក្រហមនិងត្រូវបណ្ដេញចេញពីទីលាន ក្នុងជំនួបរវាង Chelsea ទល់នឹង Liverpool កាលពីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២២កន្លងទៅនេះ។
Chelsea លេងបានត្រឹមស្មើ Liverpool ២ ទល់នឹង២ ដោយ Mateo Kovacic និង Christian Pulisic ចាប់ដៃគ្នារកបានម្នាក់១គ្រាប់ ខណៈខាង ភាគីលោក Jurgen Klopp គឺ Sadio Mane និង Mohamed Salah រកបានម្នាក់១គ្រាប់ដែរ។
យ៉ាងណាមិញ ក្នុងការប្រកួតនេះគឺ Mane បានថយកែងដៃដាក់ផ្ទៃមុខបស់ប្រធានក្រុម Cesar Azpilicueta ពេលបើកឆាកការប្រកួតប៉ុន្តែលោកអាជ្ញាកណ្ដាលផ្ដល់តែកាតលឿងឲ្យគេប៉ុណ្ណោះ។
ដូច្នេះហើយទើបលោក Tuchel បាននិយាយថា៖
ប្រភព៖ metro