អឺរ៉ុប៖ ខ្សែការពារកណ្ដាលរបស់ក្លិបតោខៀវ Chelseaកីឡាករ Thiago Silva បានបង្ហើបថារូបគេមានបំណងបន្ដអាជីពបាល់ទាត់រហូតដល់អាយុ៤០ឆ្នាំ។
Silva បានលើកសរសើរដល់វីរបុរសបាល់ទាត់អ៊ីតាលីកីឡាករ Paolo Maldini ដែលបានលេងនៅក្លិប AC Milan រយៈពេល ២៥ឆ្នាំ និងរក្សាអាជីពជាកីឡាករបាល់ទាត់ដល់អាយុ ៤០ឆ្នាំ ពោលគឺបានព្យួរស្បែកជើងក្នុងឆ្នាំ ២០០៩។
ថ្លែងនៅក្នុងសន្និសីទកាសែតរបស់ក្រុមជម្រើសជាតិប្រេស៊ីលSilva បានិយាយថា៖
គួរឲ្យដឹងថា Silva បានបង្ហាញខ្លួនលើកដំបូងឲ្យក្លិបFluminense ក្នុងឆ្នាំ២០០៦ ហើយបន្ទាប់មកបានផ្លាស់ទៅ AC Milan, Paris Saint-Germain និងបច្ចុប្បន្នជាកីឡាកររបស់Chelsea ពោលបានបង្ហាញខ្លួនសរុបជាង ៥០០ ប្រកួតនៅក្នុងអាជីពបាល់ទាល់៕
ប្រភព៖ sportsmole