អឺរ៉ុប៖ បន្ទាប់ពី ៥១ ថ្ងៃដោយគ្មានអ្នកចាត់ការ ពេលនេះ Tottenham Hotspur ត្រូវបានគេនិយាយថា នៅតែកំពុងតាមប្រមាញ់អ្នកចាត់ការគោលដៅរបស់ពួកគេ។ សេចក្តីរាយការណ៍របស់ The Telegraph បានឲ្យដឹងថា Tottenham បានបោះបង់ចោលរាល់ផែនការរបស់ពួកគេ ហើយឥឡូវនេះកំពុងអនុញ្ញាតឱ្យលោក Fabio Paratici នាយកកីឡាថ្មី ធ្វើការសម្រេចចិត្តសម្រាប់ពួកគេ ថាតើអ្នកណាក្លាយជាអ្នកចាត់ការបន្ទាប់របស់ពួកគេ។
ដំបូងលោក Ten Hag ជាគោលដៅរបស់ Spurs ប៉ុន្តែបន្ទាប់ពីគាត់បានចុះកិច្ចសន្យាថ្មីជាមួយ Ajax វាហាក់ដូចជាការយកចិត្តទុកដាក់របស់ Tottenham ត្រូវបានបង្វែរទៅបេក្ខជនផ្សេងទៀត ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការខកខានមិនបានចុះកិច្ចសន្យាទាំង Mauricio Pochettino ឬ Antonio Conte វាហាក់ដូចជាថា Ten Hag អាចត្រលប់មកក្នុងបញ្ជីគោលដៅរបស់ Tottenham ។
Spurs មិនមានអ្នកគ្រប់គ្រងអស់រយៈពេលជិតពីរខែហើយ ហើយបច្ចុប្បន្នក្រុមមាន់ខ្នាយមាស Tottenham កំពុងស្ថិតក្នុងគ្រោះថ្នាក់ដែលនឹងប៉ះពាល់ដល់ផែនការរបស់ពួកគេសម្រាប់រដូវកាលក្រោយ ខណៈដែលក្រុមផ្សេងទៀតនៃក្របខ័ណ្ឌ Premier League បានធ្វើការចុះហត្ថលេខារួចហើយក្នុងការរៀបចំសម្រាប់យុទ្ធនាការបន្ទាប់៕