ចូលគន្លង Ozil ហើយ! កីឡាករបារាំង៣រូបនេះ ត្រូវថ្មោងអ្នកគាំទ្រនៅលើបណ្ដាញសង្គម ក្រោយរបូតពាន World Cup - TrueID

ចូលគន្លង Ozil ហើយ! កីឡាករបារាំង៣រូបនេះ ត្រូវថ្មោងអ្នកគាំទ្រនៅលើបណ្ដាញសង្គម ក្រោយរបូតពាន World Cup

December 20, 2022

បរទេស៖ ខ្សែបម្រើរបស់ Real Madrid កីឡាករ Aurelien Tchouameni បានរងការខមិនរើសអើងនៅលើបណ្ដាញសង្គមពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីការបរាជ័យ នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ បាល់ទាត់ពិភពលោកឆ្នាំ ២០២២ ក្រោមថ្វីជើងក្រុមអាហ្សង់ទីន។

អាហ្សង់ទីន បានឈ្នះពានរង្វាន់ពិភពលោកជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាលើកដំបូង សម្រាប់ប្រធានក្រុម Lionel Messi ផងដែរ ។

ជាមួយគ្នានេះ បន្ទាប់ពីចាញ់ការប្រកួតដ៏តានតឹងនៅវគ្គផ្ដាច់ព្រ័ត្រ ខ្សែបម្រើបារាំងកីឡាករ Tchouameni បានក្លាយជាជនរងគ្រោះនៃការបញ្ចេញមតិរើសអើងជាតិសាសន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម រួមជាមួយមិត្តរួមក្រុម២រូបទៀតរួមមាន Kingsley Coman និង Randal Kolo Muani ។

កីឡាករទាំងបីបានបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់ក្រុមការពារតំណែងជើងឯក ដោយ Tchouameni និង Coman ជាអកុសលបានខកខាន ស៊ុតបាល់កាត់សេចក្ដី១១ម៉ែត្រមិនចូលធ្វើឲ្យបារាំង របូតពាន ហើយសម្រាប់ Muani បានខកខានឱកាសមាស ដែលបាល់ដាច់មួយទល់នឹងមួយ ជាមួយអ្នកចាំទីអាហ្សង់ទីនកីឡាករ Emiliano Martinez នៅចុងម៉ោងបន្ថែម តែរូបគេបែរធ្វើមិនបាន។

ទន្ទឹមនឹងនេះ ក្លឹប FC Bayern ​Munich ដែលជាអាណាព្យាបាលរបស់ Coman បានចេញសេចក្តីថ្លែងការណ៍​ចូលរួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមយក្ស Meta ដែលប្រិយមិត្តស្គាល់ថាជាហ្វេសប៊ុក ធ្វើការស៊ើបអង្កេតដើម្បីតាមដានស្វែងរកគណនី និងថ្កោលទោសចំពោះ គណនីដែលពាក់ព័ន្ធនឹងការបញ្ចេញយោបល់ វាយប្រហារនិង រំលោភបំពាននេះ។

កីឡាករទាំង៣ខាងលើត្រូវបានគេរំពឹងថានឹងទទួលបានការសម្រាកបន្ថែមដោយក្លឹបរបស់ពួកគេ បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ច World Cup ដោយ Tchouameni នឹងមិនត្រលប់មក Madrid វិញរហូតដល់ដើមឆ្នាំ ២០២៣ ពោលគឺដាច់ឆ្នាំនេះ ៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...