ក្រោយចាញ់ អេក្វាឌ័រ យប់មិញ កាតា បានសាងកំណត់ត្រា អាក្រ»_ក់មួយនៅព្រឹត្តិការណ៍ World Cup - TrueID

ក្រោយចាញ់ អេក្វាឌ័រ យប់មិញ កាតា បានសាងកំណត់ត្រា អាក្រ»_ក់មួយនៅព្រឹត្តិការណ៍ World Cup

November 21, 2022

បរទេស៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup លើកដំបូងមិនធ្លាប់មានរបស់កាតា បានបញ្ចប់ដោយការខកចិត្ត។ ពោលគឺថ្ងៃប្រកួតបើកឆាកកាលពីយប់មិញនេះ ក្រុមកាតា បានចាញ់យ៉ាងអាម៉ាសក្រោមថ្វីជើងចាញ់ក្រុមភ្ញៀវ អេក្វាឌ័រ 0-២ នៅមុខអ្នកគាំទ្រដែលទស្សនាផ្ទាល់នាកីឡដ្ឋាន Al Bayt ចំនួន ៦៧,៣៧២នាក់។

ជាមួយគ្នានេះ ២គ្រាប់របស់ក្រុម អេក្វាឌ័រ រកបានដោយកីឡាករតែមួយរូបគត់គឺខ្សែប្រយុទ្ធម្ចាស់អាវលេខ១៣ Enner Valencia ខណៈកីឡាកររូបនេះប៊ិះនឹងរកបាន Hat-trick ទៅហើយកាលពីយប់មិញប៉ុន្តែត្រូវខកខាន ដោយសារគ្រាប់ដំបូងរបស់គេស៊ុតនៅនាទីទី៣ ត្រូវបានចាត់ទុកជាមោឃៈវិញ​ដោយ VAR ចាប់ជាបាល់ offside ។

គួរបញ្ជាក់ដែរថា ក្រោយចាញ់ អេក្វាឌ័រ យប់មិញ ក្រុមកាតា បានសាងកំណត់ត្រាអាក្រក់មួយនៅក្នុងព្រឹត្តិការណ៍World Cup ដោយបានក្លាយជាក្រុមដំបូងគេក្នុងនាមជាម្ចាស់ផ្ទះ ចាញ់នៅការប្រកួតបើកឆាកបែបនេះ។ ខណៈរយៈពេល៩២ឆ្នាំមកហើយ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំមួយនេះ ក្រុមម្ចាស់ផ្ទះមិនដែលចាញ់ប្រកួតបើកឆាករបស់ពួកគេឡើយ៕

ប្រភព៖​ sbs

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...