ក្លិបនិងក្លិបព្រមព្រៀងគ្នាហើយ តែ Fabrizio Romano ថាម្នាក់នេះអត់ចង់ផ្លាស់មក Man UTD ទេ - TrueID

ក្លិបនិងក្លិបព្រមព្រៀងគ្នាហើយ តែ Fabrizio Romano ថាម្នាក់នេះអត់ចង់ផ្លាស់មក Man UTD ទេ

July 14, 2022

អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ខ្សែបម្រើ Frenkie De Jong គ្មានបំណងចង់ចាកចេញពីក្លិប Barcelona និងផ្ទេរទៅ Manchester United នោះឡើយ។

ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong

អ្នកកាសែតរូបនេះថា ក្លិបទាំងពីរបានព្រមព្រៀងគ្នាលើតម្លៃផ្ទេរគឺខ្ទង់ ៨៥លានដុល្លារ ដែលជាតម្លៃបូកនឹងប្រាក់បន្ថែមផ្សេងរួចហើយ។

ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong

យ៉ាងណាមិញ De Jong បានជូនដំណឹងទៅ Barcelona តាមភ្នាក់ងាររបស់គេថាគេមិនចង់ចាកចេញពីទឹកដី Camp Nou ទេដូច្នេះការចរចាមួយនេះនឹងគាំងត្រឹមនេះហើយ។

ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong

ភាគីលោក Erik Ten Hag បានកំណត់គោលដៅយក De Jong ឲ្យបានដោយចង់យកគេជាតួសំខាន់ក្នុងក្រុមសម្រាប់រដូវកាលក្រោយ បន្ទាប់ពីបានបាត់បង់ខ្សែបម្រើ Juan Mata, Paul Pogba និង Nemanja Matic រួចមក។

ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong

Romano បានសរសេរក្នុង Twitter ថា៖

អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...