អេស្ប៉ាញ៖ ក្លិប Real Madrid គ្រោងនឹងចែកផ្លូវជាមួយ Alvaro Odriozola នៅខែមករាខាងមុខ បន្ទាប់ពីលោក Carlo Ancelotti គ្មានទំនុកចិត្តទៅលើការលេងរបស់គេ នេះបើយោងតាមការចុះផ្សាយរបស់ El Nacional ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះពុំបានចូលលេងសូម្បី១នាទីនៅរដូវកាលនេះ ដោយលោក Ancelotti ចូលចិត្តដាក់ Dani Carvajal និង Lucas Vasquez ជំនួសកន្លែងគេ។
Odriozola បានចំណាយពេលខ្ចីជើងនៅក្លិប Fiorentina កាលពីរដូវកាលមុន ហើយពេលត្រឡប់មករួមក្រុមវិញ គេនៅតែកម្រមានឱកាសបានបង្ហាញខ្លួនហើយថ្មីៗនេះ Real Madrid បានសម្រេចចិត្តលក់គេចេញនៅខែមករាក្នុងតម្លៃខ្ទង់ ១៤លានដុល្លារ។
មានពាក្យចចាមអារ៉ាមថា ក្លិប Athletic Bilbao, Villarreal និង Real Betis ចង់បានគេតែកីឡាកររូបនេះចង់ស្នាក់នៅ Real Madrid បន្តទៀត៕
ប្រភព៖ sportskeeda