កីឡាករ Chelsea រូបនេះនឹង​មិនចូលលេងឲ្យក្លិបទៀតទេក្រោយមានរឿងទាស់ទែងជាមួយ Tuchel - TrueID

កីឡាករ Chelsea រូបនេះនឹង​មិនចូលលេងឲ្យក្លិបទៀតទេក្រោយមានរឿងទាស់ទែងជាមួយ Tuchel

May 10, 2022

អង់គ្លេស៖ ខ្សែការពារ Marcos Alonso ត្រូវបានគេរាយការណ៍ថាទំនងជាមិនចូលលេងឲ្យក្រុមតោខៀវ Chelsea ទៀតនោះឡើយបន្ទាប់ពីបានទាស់ទែងពាក្យសម្ដីជាមួយលោក Thomas Tuchel ក្នុងការប្រកួតទល់នឹង Wolves កាលពីថ្ងៃទី៧ខែ ឧសភា កន្លងទៅ។​

ខ្សែការពារ Marcos Alonso
ខ្សែការពារ Marcos Alonso

Tuchel បានប្ដូរ Alonso ចេញ ដែលធ្វើឲ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ​មិនពេញចិត្តបង្កឲ្យមានការទាស់ទែងពាក្យសម្ដីយ៉ាងក្ដៅគគុកជាមួយលោកគ្រូទៀតផង នេះបើយោងតាមការរាយការណ៍របស់អ្នកកាសែត Di Marzio ។​

លោក Thomas Tuchel ក្នុងការប្រកួតទល់នឹង Wolves 
លោក Thomas Tuchel ក្នុងការប្រកួតទល់នឹង Wolves 

ខណៈនោះដែរ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Barcelona កំពុងទាក់ទងយកកីឡាករវ័យ៣១ឆ្នាំរូបនេះទៅទឹកដី Camp Nou ដោយ Alonso ផ្ទាល់ក៏ចង់ផ្លាស់ទៅលេងនៅប្រទេស អេស្ប៉ាញ វិញដែរ។​

ខ្សែការពារ Marcos Alonso
ខ្សែការពារ Marcos Alonso

គួរបញ្ជាក់ផងដែរថា Marcos Alonso ផ្ទេរមក Chelsea តាំងពីឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនបាន២៤០ប្រកួតនៅក្របខណ្ឌ Premier League ៕

ខ្សែការពារ Marcos Alonso
ខ្សែការពារ Marcos Alonso

ប្រភព៖​ caughtoffside

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...