បរទេស៖ កីឡាករអ្នកចាំទីសញ្ជាតិអេស្ប៉ាញរបស់ក្រុមតោខៀវ Chelsea គឺ កីឡាករ Kepa Arrizabalaga ត្រូវបានក្រុមជម្រើសជាតិធ្វើការកោះហៅកីឡាករអ្នកចាំទីរូបនេះចូលរួមហ្វឹកហាត់ដើម្បីត្រៀមប្រកួតក្នុងប្រព្រឹត្តិការណ៏ Euro 2020។
គួររម្លឹកផងដែរថា កីឡាករសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga បានជាប់ជាជម្រើស១១នាក់សម្រាប់ជម្រើសជាតិសអេស្ប៉ាញ បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងឧ្យក្រុមជម្រើជាតិក្នុងជ័យជម្នះចំពោះការប្រកួតមិត្តភាពជាមួយក្រុម Costa Rica កាលពីខែវិច្ឆិកាឆ្នាំ២០១៧ ។ គាត់ហាក់ដូចជាបានក្លាយខ្លួនជាកីឡាករសំខាន់ម្នាក់សម្រាប់ក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៩ ប៉ុន្តែសម្រាប់នៅក្រុមតោខៀវ Chelsea រូបគេហាក់ធ្លាក់ទម្រង់លេងធ្វើឧ្យគាត់បាត់បង់តំណែងជាអ្នកចាំទីដៃទី១ ហើយបានធ្លាក់ទៅលើកីឡាករ Edouard Mendy ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Luis Enrique បានឆ្លើយតបដោយបានកោះហៅកីឡាករចំនួន ៥ នាក់ទៅជាហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃច័ន្ទដោយការមកដល់របស់អ្នកចាំទី Kepa Arrizabalaga កាលពីថ្ងៃអង្គារធ្វើឱ្យគាត់ក្លាយជាកីឡាករទី ៦ ។ កីឡាករបន្ថែមចំនួន ៦ នាក់នឹងហ្វឹកហាត់ក្នុងទីតាំងដែលនៅឆ្ងាយពីក្រុមកីឡាករ ២៤ នាក់ក្នុងករណីដែលពួកគេត្រូវការដើម្បីជំនួស Busquets ឬកីឡាករផ្សេងទៀតដែលត្រូវបង្ខំចិត្តដកខ្លួនចេញ៕