បរទេស៖ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិប្រសុីលលោក Tite បានសម្រេចចិត្តចាកចេញពីតំណែងគ្រូបង្វឹករបស់ខ្លួនក្រោយប្រេសុីលចាញ់ក្រូអាតក្នុងព្រឹត្តិការណ៍ World Cup ២០២២នេះផងដែរ។
ជាការពិតណាស់ លោក Tite បានដឹកនាំក្រុមជម្រើសជាតិប្រសុីលតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដោយជួយឲ្យក្រុមជម្រើសជាតិប្រេសុីលឈ្នះពាន Copa America ក្នុងឆ្នាំ ២០១៩ និង World Cup ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ទាំងក្នុងឆ្នាំ២០១៨និង២០២២នេះផងដែរ។ សរុបស្ថិតិក្រោមការដឹកនាំលោក Tite ប្រេសុីលប្រកួត ៨១ដង ឈ្នះ៦១ដង និងចាញ់តែ ៧ដងតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តី លោក Tite បានជម្រាបប្រាប់សារព័ត៌មានតាំងពី World Cup 2022 នៅប្រទេសកាតាមិនទាន់ចាប់ផ្តើមមកម្ល៉េះ ទោះបីប្រសុីលឈ្នះឬចាញ់ World Cup នេះក៏ដោយលោកនឹងលាលែងពីតំណែងរបស់គាត់។
ក្រោយចប់ការប្រកួតរវាងប្រេសុីលនិងក្រូអាតលោក Tite បានថ្លែងយ៉ាងដូច្នេះថា៖
ប្រភព៖ All Football