ល្អដូចផ្កា! Gavi យប់មិញស៊ុត ១ assist ២ ជួយឱ្យ Barca ល»_ត់ R.Madrid ៣-១ លើកពាន Supercopa (មានវីដេអូ) - TrueID

ល្អដូចផ្កា! Gavi យប់មិញស៊ុត ១ assist ២ ជួយឱ្យ Barca ល»_ត់ R.Madrid ៣-១ លើកពាន Supercopa (មានវីដេអូ)

January 16, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ច័ន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០២២ ក្រុម Real Madrid បានជួបតទល់គ្នាជាមួយ Barcelona នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តនៃពានរង្វាន់ Supercopa de Espana ដែលរៀបចំឡើងនៅកីឡដ្ឋាន King Fahd Stadium របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងជំនួប El Clasico រវាងក្រុមយក្សទាំង ២ របស់ អេស្ប៉ាញកាលពីយប់មិញពិតជាជក់ចិត្តមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ Barcelona បានយកឈ្នះទៅលើ Real Madrid ក្នុងលទ្ធផល ៣ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៣ គ្រាប់របស់ Barca គឺរកបានដោយ Gavi នៅនាទីទី ៣៣, Robert Lewandowski នៅនាទីទី ៤៥ និង Pedri នៅនាទីទី ៦៩, ចំណែក ១ គ្រាប់របស់ R.Madrid គឺរកបានដោយ Karim Benzema នៅនាទីទី ៩០+៣។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយទទួលជ័យជម្នះនេះ Barca បានក្លាយជាម្ចាស់ពាន Supercopa ជាផ្លូវការហើយ ហើយនេះក៏ជាលើកទី ១៤ ផងដែរ ដែលក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានឈ្នះពាននេះ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...