ហានិភ័យណាស់! ការប្រកួត FA Cup របស់ក្រុមយុវជន ត្រូវផ្អាកភ្លាមៗក្រោយកីឡាករម្នាក់គាំ.ងបេះ.ដូងនៅលើទីលាន - TrueID

ហានិភ័យណាស់! ការប្រកួត FA Cup របស់ក្រុមយុវជន ត្រូវផ្អាកភ្លាមៗក្រោយកីឡាករម្នាក់គាំ.ងបេះ.ដូងនៅលើទីលាន

September 3, 2021

អង់គ្លេស៖ រឿងគួរឲ្យតក់ស្លុតមួយបានកើតឡើងក្រោយកីឡាករម្នាក់បានគាំងបេះដូងនៅលើទីលាន ក្នុងការប្រកួតបាល់ទាត់យុវជន FA Cup នៅចក្រភពអង់គ្លេស រវាងក្រុម Boston United និង West Bridgford ។

កីឡាករ Boston United
កីឡាករ Boston United

ភ្លាមៗពេលដឹងថាកីឡាករដែលគេមិនបញ្ចេញឈ្មោះបានគាំងបេះដូង ក្រុមគ្រូពេទ្យបានរូតរះចូលមកពិនិត្យដោយហៅឡានពេទ្យសង្គ្រោះបន្ទាន់ចំនួនបីគ្រឿងមកកាន់កីឡដ្ឋាន Regatta Way របស់ក្រុម West Bridgford ស្ថិតក្នុងតំបន់ Nottinghamshire ។

កីឡដ្ឋាន Regatta Way 
កីឡដ្ឋាន Regatta Way 

អ្នកកាសែតឈ្មោះ Chris Williams បានរាយការណ៍ទាក់ទងនឹងហេតុការណ៍នេះថា៖

អ្នកកាសែតរូបនេះក៏បានបង្ហើបដែរថាអ្នកគាំទ្រត្រូវគេអញ្ជើញឲ្យចាកចេញពីទីលានបន្ទាប់ពីសេចក្ដីប្រកាសមួយបានរាយការណ៍ថាការប្រកួតនឹងត្រូវផ្អាកត្រឹមនេះ។

កីឡដ្ឋាន Regatta Way 
កីឡដ្ឋាន Regatta Way 

សារព័ត៌មាន The Mail បានបង្ហើបថាទោះក្រុមគ្រូពេទ្យយកឧបករណ៍ឆក់មកឆក់បេះដូងគេក៏ដោយក៏កីឡាកររូបនោះមិនមានប្រតិកម្ម តបតដែរប៉ុន្តែខាងក្លិប Boston United បានចេញសេចក្ដីប្រកាសថាកីឡាកររូបនោះត្រូវបានគេដឹកទៅមន្ទីរពេទ្យហើយ៕

សេចក្ដីប្រកាសរបស់ ក្លិប Boston United
សេចក្ដីប្រកាសរបស់ ក្លិប Boston United

ប្រភព៖​ mirror

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...