អុញនោះ! Man UTD ទំនងជាបង្ខំចិត្តរក្សាទុកកីឡាករម្នាក់នេះព្រោះគ្មានក្លិបណាទិញយក - TrueID

អុញនោះ! Man UTD ទំនងជាបង្ខំចិត្តរក្សាទុកកីឡាករម្នាក់នេះព្រោះគ្មានក្លិបណាទិញយក

June 22, 2022

អង់គ្លេស៖ ក្លិប Manchester United អាចនឹងបង្ខំចិត្តរក្សាទុកខ្សែប្រយុទ្ធ Anthony Martial នៅរដូវក្ដៅនេះបន្ទាប់ពីគ្មានក្លិបណាបង្ហាញការចាប់អារម្មណ៍ចង់បានគេនោះឡើយ។

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

Martial បានចំណាយពេលខ្ចីជើងនៅក្លិប Sevilla កាលពីពាក់កណ្ដាលរដូវកាលមុនប៉ុន្តែរូបគេស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់ហើយ Sevilla នឹងមិនទិញផ្ដាច់កីឡាកររូបនេះឡើយ។

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

យ៉ាងណាមិញបើងាកមកមើលនៅ Manchester United វិញគឺគេបង្ហាញខ្លួនបានតែ១១ប្រកួតនិងស៊ុតបញ្ចូលទី១គ្រាប់គត់កាលពីរដូវកាលមុននិងត្រូវគ្រូបង្វឹកដាក់ឲ្យអង្គុយកៅអីបម្រុងដោយជ្រើសយក  Marcus Rashford, Anthony Elanga និង Jadon Sancho ជំនួស។

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

លោក Erik Ten Hag ដែលជាគ្រូតែងតាំងថ្មីរបស់ Man United ជិតនឹងទិញបានខ្សែប្រយុទ្ធ Anthony ដែលជាអតីតកូនសិស្សនៅ Ajax ហើយដែលធ្វើឲ្យឱកាសនៃការបង្ហាញខ្លួនរបស់ Martial កាន់តែមានតិច។

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

ដូច្នេះ Anthony Martial អាចនឹងអង្គុយបម្រុងមួយរដូវកាលទៀត ខណៈកុងត្រារបស់គេមានសុពុលភាពរហូតដល់ឆ្នាំ២០២៤៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...