បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅតែបង្ហាញសមត្ថភាពមិនធម្មតា ក្រោយយប់មិញថ្ងៃទី ១ខែកញ្ញា គាត់ចូលរួមចំណែកបញ្ជូន (assist)ឱ្យ Neymar Jr. និង Kylian Mbappe ស៊ុតម្នាក់មួយគ្រាប់នៅក្នុងជំនួបទល់នឹងToulouse។
ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី៥ នៃក្របខណ្ឌ Ligue 1 យប់មិញ ក្លិបការពារតំណែងជើងឯកលីគកំពូលបារាំង PSG បានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Toulouseក្នុងលទ្ធផល ៣-០, ខណៈ ៣ គ្រាប់នោះគឺរកបានដោយ Neymar នៅនាទីទី ៥៧, Mbappe នៅនាទីទី ៥០និងចុងក្រោយរកបានដោយ Juan Bernat នៅនាទីទី ៩០។
គួរបញ្ជាក់ថា PSG បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Ligue 1 មាន ១៣ ពិន្ទុក្នុងដៃ, ចំណែក Toulouse វិញកំពុងឈរនៅលេខរៀងទី ១៣ មានត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖