សាហា.វហួស! Correa របស់ At Madrid ស៊ុតចូលពីពាក់កណ្តាលតារាងមិនគួរឲ្យជឿ ក្នុងជំនួបស្មើ Villarreal យប់មិញ(មានវីដេអូ) - TrueID

សាហា.វហួស! Correa របស់ At Madrid ស៊ុតចូលពីពាក់កណ្តាលតារាងមិនគួរឲ្យជឿ ក្នុងជំនួបស្មើ Villarreal យប់មិញ(មានវីដេអូ)

January 10, 2022

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Atletico Madrid កីឡាករ Angel Correa បានស៊ុតបញ្ចូលទីនូវគ្រាប់បាល់ដ៏អស្ចារ្យក្នុងការប្រកួតទល់នឹង Villarreal នៃក្របខណ្ឌ La Liga កាលពីយប់មិញ។

  កីឡាករ Angel Correa
  កីឡាករ Angel Correa

ជាការពិតណាស់ នៅក្នុងវគ្គទី១ ការប្រកួតចាប់ផ្តើមបានតែ១០នាទីប៉ុណ្ណោះ Correa បានស៊ុតបញ្ចូលទីពីពាក់កណ្តាលតារាង ខណៈ អ្នកចាំទី Geronimo Rulli បានត្រឹមឈរមើលចូលទីប៉ុណ្ណោះ។ យ៉ាងណាក្តី ឈានដល់នាទីទី២៩ ខ្សែការពារ Pau Torres ក៏បានរកគ្រាប់បាល់វាយបកតាមស្មើឲ្យក្រុមម្ចាស់ផ្ទះវិញមុនបញ្ចប់វគ្គទី១។

ការប្រកួតរវាង Villarreal ទល់នឹង Atletico Madrid
ការប្រកួតរវាង Villarreal ទល់នឹង Atletico Madrid

លុះឈានចូលដល់វគ្គទី២ Alberto Moreno ក៏បានស៊ុតបញ្ចូលទីបើកការនាំមុខវិញឲ្យ Villarreal ក្នុងនាទីទី៥៨ តាមរយៈការបញ្ចូនបានយ៉ាងល្អពីសំណាក់ Gerard Moreno។ យ៉ាងណាក្តី ភាពសប្បាយរីករាយនោះកើតឡើងបានតែ៩នាទីប៉ុណ្ណោះ បន្ទាប់ពី Geoffrey Kondogbia អាចរកគ្រាប់បាល់តាមស្មើមកវិញ និង ជាគ្រាប់ចុងក្រោយប្រចាំការប្រកួត ធ្វើឲ្យបញ្ចប់ការប្រកួត ក្រុមទាំងពីរបញ្ចប់នៅក្នុងលទ្ធផលស្មើគ្នា ២ទល់នឹង២៕

វីដេអូហាយឡាយការប្រកួតរវាង Villarreal ទល់នឹង Atletico Madrid

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...