អង់គ្លេស៖ លោក Jamie Carragher បានរាប់ឈ្មោះ កីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ទាំង៥នាក់ ដែលលេខ១គឺ ខ្សែប្រយុទ្ធ Lionel Messi ។
Messi បានលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះ បារាំង នៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឲ្យគេក្លាយជាកីឡាករដែលឈ្នះពានរង្វាន់សំខាន់ៗសឹងតែអស់ទៅហើយរួមមាន World Cup, Champions League, Club World Cup, Copa Del Rey, La Liga, Copa America និង Finalissima ជាដើម។
បន្ទាប់មក លេខរៀងទី២គឺ វីរបុរស Diego Maradona ដែលជាវីរបុរសរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន ដែលធ្លាប់ជួយអាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកផងដែរ។
សម្រាប់កីឡាករល្អផ្ដាច់គេទី៣គឺ លោក Pele ជាវីរបុរសរបស់ប្រេស៊ីល ដែលបានឈ្នះពានបាល់ទាត់ពិភពលោកដល់ទៅ៣ដង ក្នុងឆ្នាំ ១៩៥៨, ១៩៦២ និង ១៩៧០។
Cristiano Ronaldo ជាកីឡាករលេខរៀងទី៤សម្រាប់ Carragher ហើយលេខ៥ នោះគឺ Zinedine Zidane ជាវីរបុរសរបស់ Real Madrid ៕
ប្រភព៖ metro