អឺរ៉ុប៖ កីឡាករ Patrik Schick បានស៊ុតមួយគ្រាប់យ៉ាងអស្ចារ្យទល់នឹងក្រុមស្កុតលែន, ខណៈមួយគ្រាប់នោះបានជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំព្រឹត្តិការណ៍ Euro២០២០, ក្រោយបញ្ចប់ការប្រកួតក្រុមសាធារណៈរដ្ឋឆេក បានទទួលជ័យជម្នះទៅលើក្រុម ស្កុតលែន ក្នុងលទ្ធផល ២ ទល់នឹង ០។
ជាការពិតណាស់ នៅតង់ទី ១ នាទីទី ៤២ Schickបានស៊ុតមួយគ្រាប់ជួយឱ្យក្រុម ឆេក នាំមុខទៅលើក្រុមស្កុតលែន ១ មុនទៅហើយ, លុះឈានចូលដល់នាទីទី ៥២ ខ្សែប្រយុទ្ធរូបនេះបានស៊ុតមួយគ្រាប់ទៀតតាំងពីពាក់កណ្តាលតារាងដែលជាគ្រាប់បាល់យ៉ាងអស្ចារ្យ មានចម្ងាយ ៥០ យ៉ាត ឬស្មើរនឹង៤៥.៧២ ម៉ែត្រ។
គួរបញ្ជាក់ថា គ្រាប់បាល់របស់ Schick ត្រូវបានគេបោះឆ្នោតឱ្យជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំព្រឹត្តិការណ៍ Euro ២០២០, រីឯគ្រាប់បាល់មួយគ្រាប់របស់កីឡាករ PaulPogba ស៊ុតនៅវគ្គ ១៦ ក្រុមទល់នឹងក្រុម ស៊្វីសជាប់ចំណាត់ថ្នាក់លេខ ២ និងគ្រាប់បាល់របស់ Modric មួយគ្រាប់ស៊ុតនៅក្នុងជ័យជម្នះ ៣-១ រវាងក្រុម ក្រូអាត ទល់នឹងក្រុម ស្កុតលែន ជាប់ចំណាតថ្នាក់លេខ ៣៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ The Sun