អង់គ្លេស៖ Ben White ត្រូវបានគេកោះហៅឱ្យចូលក្រុមជម្រើសជាតិអង់គ្លេសចំនួន ២៦ នាក់សម្រាប់ Euro ២០២០ ដើម្បីជំនួសកីឡាករ Trent Alexander-Arnold ដែលបានរងរបួស។ ខ្សែការពារស្តាំរបស់ Liverpool គឺ Alexander-Arnold ត្រូវបានចាកចេញពីការប្រកួតនៅរដូវក្តៅនេះកាលពីសប្តាហ៍មុន បន្ទាប់ពីគាត់ត្រូវបានរងរបួសត្រង់ភ្លៅ។
ខ្សែការពារ Brighton White ដែលស្ថិតក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងក្រុមបណ្តោះអាសន្នចំនួន ៣៣ នាក់នោះ ឥឡូវនេះត្រូវបានជ្រើសរើសដោយ Gareth Southgate មុនពេលអង់គ្លេសប៉ះ Croatia កាលពីថ្ងៃអាទិត្យ។យ៉ាងណាមុិញ Mason Greenwood ក៏ត្រូវបានគេច្រានចោលពី Euro ផងដែរដោយសារតែកីឡាកររូបនេះមានបញ្ហាក្រលៀន៕