អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែត Fabrizio Romano គឺ ប្រធានក្រុម Juventus កីឡាករ Giorgio Chiellini កំពុងពិចារណាចែកផ្លូវជាមួយក្លិបនៅដំណាច់រដូវកាលនេះ ហើយគេអាចនឹងផ្លាស់ទៅលេងនៅលីគអាមេរិក Major League Soccer ផងដែរ។
Chiellini ដែលជាខ្សែការពារចាស់វស្សាអាយុ ៣៧ ឆ្នាំទៅហើយ នៅតែជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម Juvebtus ក៏ដូចជាក្រុមជម្រើសជាតិអ៊ីតាលី ដោយរូបគេបានចូលរួមជាមួយក្លិបសេះបង្កង់តាំងពីឆ្នាំ ២០០៤ មកម៉្លេះខណៈកុងត្រារបស់គេជាមួយ Juventus មានសុពុលភាពរហូតដល់ឆ្នាំ ២០២៣ ឯណោះ។
យ៉ាងណាមិញ ដោយសារបានចូលលេងតែ២២ប្រកួតនៅរដូវកាលនេះគឺ Chiellini គិតគូហើយថារូបគេចង់ផ្លាស់ទ្រនំថ្មីដោយអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖
ប្រភព៖ marca