អង់គ្លេស៖ យោងតាមសារព័ត៌មាន The Daily Mail គឺ ក្លិប Chelsea បានខាតបង់ប្រាក់ដល់ទៅ ២.១លានផោន(ស្មើនឹងប្រមាណ ២.៥ លានដុល្លារ) បន្ទាប់ពីខ្សែប្រយុទ្ធ Joao Felix បានទទួលកាតក្រហមទល់នឹងក្រុម Fulham កាលពីយប់ថ្ងៃទី១៣ខែមករាកន្លងមក។
ការដែល Felix បានកាតក្រហមនេះធ្វើឲ្យគេខកខានមិនបានចូលលេងដល់ទៅបីប្រកួត ស្របពេលដែលភាគីលោក Graham Potter បានចាយលុយជាង១៥លានផោន(ស្មើនឹងប្រមាណ ១៨.៣ លានដុល្លារ) ក្នុងការខ្ចីជើងកីឡាករសញ្ជាតិព័រទុយកាល់រូបនេះពី Atletico Madrid ។
ប្រាក់សរុប១៥លាននេះគឹក្នុងនោះ Chelsea បានបង់ប្រាក់ថ្លៃខ្ចីជើងចំនួន៩លានផោន(ស្មើនឹងប្រមាណ ១១លានដុល្លារ)បូកនឹងថ្លៃប្រាក់ឈ្នួលទាំងអស់របស់គេកំលុងពេលខ្ចីជើងនៅទឹកដី Stamford Bridge ផងដែរ៕
ប្រភព៖ caughtoffside