បរទេស៖ អតីតវីរបុរសលោក Paul Scholes បានសម្តែងការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho បន្ទាប់ពី Manchester United បានយកឈ្នះទៅលើ Manchester City ក្នុងជំនួប derby យប់មិញ។
ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ១៨ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានយកឈ្នះទៅលើក្រុម Man City ក្នុងលទ្ធផល ២-១, ក្នុងនោះ ១ គ្រាប់របស់ក្រុមមេឃខៀវគឺរកបានដោយ Jack Grealish នៅនាទីទី ៦០ ចំណែក ២ គ្រាប់របស់បិសាចក្រហមគឺរកបានដោយ Bruno Fernandes នៅនាទីទី ៧៨ និង Marcus Rashford នៅនាទីទី ៨២។
ក្នុងនោះដែរ សម្រាប់ជ័យជម្នះរបស់ Man UTD យប់មិញ Garnacho ក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរ បន្ទាប់ពីរូបគេប្តូរចូលនៅនាទីទី ៧២, ដ្បិតរូបគេមិនបានស៊ុតបញ្ចូលទីក៏ដោយ ប៉ុន្តែខ្សែសញ្ជាតិ អាហ្សង់ទីន រូបនេះបាន assist មួយគ្រាប់ជួយឱ្យ Rashford ស៊ុតបញ្ចូលទីនៅនាទីទី ៨២ ដែលជាគ្រាប់ជ័យជម្នះ។
ក្រោយបញ្ចប់ការប្រកួតលោក Scholes បានលើកឡើងពី Garnacho ប្រាប់ BT Sport យ៉ាងដូច្នេះថា៖
ប្រភព៖ Metro