អង់គ្លេស៖ អតីតខ្សែប្រយុទ្ធ Gareth Bale ដែលទើបតែប្រកាសចូលនិវត្តន៍ពីបាល់ទាត់ចំនួនពីរសប្តាហ៍មុន បានប្រកាសថារូបគេនឹងចូលលេងវាយកូនគោលនៅការប្រកួត Pebble Beach Pro-Am ដែលរៀបចំឡើងដោយក្រុមហ៊ុន AT&T។
Bale បានប្រកាសតាមរយៈបណ្ដាញសង្គម Instagram ថា៖
នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេព្រោះ Bale ធ្លាប់បង្ហាញពីការស្រលាញ់កីឡាវាយកូនគោលជាយូរមកហើយ ដែលចាត់ទុកជាកីឡាមួយដែលគេចូលចិត្តខ្លាំង។
ការប្រកួត Pebble Beach Pro-Am នេះនឹងមានអត្តពលិកចូលរួមចំនួន១៥៦នាក់ ដោយមាន Matt Fitzpatrick និង Patrick Cantlay ជាដើម៕
ប្រភព៖ dailymail