ថាម៉េច? Fabrizio Romano បង្ហើបថា Man UTD ជិតនឹងពិភាក្សាប្ដូរប្រធានក្រុមថ្មី ខណៈម្នាក់នេះជាបេក្ខភាពស័ក្តិសមបំផុត
June 24, 2022
អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបញ្ចេញយោបល់ផ្ទាល់ខ្លួនថា ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងត្រូវឡើងធ្វើជាប្រធានក្រុមបិសាចក្រហម Manchester United ជំនួសខ្សែការពារ Harry Maguire ។
ខ្សែប្រយុទ្ធ Cristiano Ronaldo ខ្សែប្រយុទ្ធ Cristiano Ronaldo និង Harry Maguire
Maguire ត្រូវបានតែងតាំងជាប្រធានក្រុម Man United កាលឆ្នាំ២០១៩ ដោយស្នងតំណែងពី Ashley Young ប៉ុន្តែនៅរដូវកាលមុន រូបគេបានទទួលពាក្យរិះគន់ពីអ្នកគាំទ្រយ៉ាងក្រាស់ក្រែលដោយថែមទាំងទទួលបានសារគំរាមទៀតផង។
ខ្សែការពារ Harry Maguire
សារព័ត៌មាន The Mirror បានចុះផ្សាយថា លោក Erik Ten Hag ដែលជាគ្រូបង្វឹកត្រូវតែងតាំងថ្មីអាចនឹងសម្រេចចិត្តប្ដូរប្រធានក្រុម ដោយកីឡាករក្នុងក្រុមទំនងជាចង់ឲ្យអ្នកចាំទី David De Gea ទទួលតំណែងនេះវិញ។
អ្នកចាំទី David De Gea
យ៉ាងណាមិញ Fabrizio Romano បានថ្លែងប្រាប់ caughtoffside ថា៖