អង់គ្លេស៖ ខ្សែការពារ Hector Bellerin ត្រូវបានសារព័ត៌មាន Mundo Deportivo រាយការណ៍ថាសុខចិត្តកាត់ប្រាក់ឈ្នួលខ្លួនឯង ឲ្យតែបានផ្ទេរមកក្លិប Barcelona ។
ភាគីលោក Xavi Hernandez បានទិញយក កីឡាករជាច្រើនដូចជា Robert Lewandowski, Raphinha និង Jules Kounde ជាដើមខណៈដែល Andreas Christensen និង Franck Kessie ផ្ទេរមកដោយគ្មានតម្លៃខ្លួន ប៉ុន្តែក្លិបត្រូវការខ្សែការពារម្នាក់ទៀត។
ចំណែក Bellerin ដែលជាអតីតយុវជនរបស់ក្លិប Barcelona វិញកំពុងមានអនាគតស្រពេចស្រពិលនៅទឹកដី Emirates ដោយកាលពីរដូវកាលមុនរូបគេបានលេងខ្ចីជើងនៅក្លិប Real Betis ហើយថ្មីៗនេះលេចឮថាគេបានស្នើខ្លួនលេងឲ្យ Barcelona ដោយសុខចិត្តកាត់ប្រាក់ឈ្នួលទៀតផង។
Barcelona បានដឹងពីគោលបំណងរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះហើយ ដោយអាចនឹងដាក់សំណើទិញយកពីគេ Arsenal ។គួរបញ្ជាក់ផងដែរថា Hector Bellerin នៅសល់កុងត្រាជាមួយ Arsenal រហូតដល់ចប់រដូវកាលថ្មីនេះ៕
ប្រភព៖ sportskeeda