បរទេស៖ កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ជាការប្រកួតសប្តាហ៍ទី ៥ នៃក្របខណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Liverpool ទល់នឹងក្រុមភ្ញៀវ Crystal Palace។
ជាការពិតណាស់ តាមរយៈការប្រកួតកកាលពីយប់មិញយើងឃើញថាខាងក្រុម Liverpool ពិតជាព្យាយាមដាក់សម្ពាធទៅលើក្រុមភ្ញៀវខ្លាំងមែនទែនរហូតដល់បញ្ចប់ការប្រកួតពួកគេបានទទួលជ័យជម្នះទៅលើក្រុម Crystal Palaceក្នុងលទ្ធផល ៣ ទល់នឹង ០។
ខណៈពេលនេះដែរ ក្រុម Liverpoolកំពុងឡើងមកឈរកំពូលតារាងជាបណ្តោះអាសន្ន មាន ១៣ពិន្ទុនៅក្នុងដៃ ក្រោយឆ្លងកាត់ ៥ ប្រកួតពួកគេឈ្នះ ៤ និង ស្មើ ១, ចំណែកឯ CrystalPalace វិញ ឈរនៅលេខរៀងទី ១៤ មាន ៥ ពិន្ទុ ក្រោយឆ្លងកាត់៥ ប្រកួត ឈ្នះ ១ ស្មើ ២ និង ចាញ់ ២។
គួរបញ្ជាក់ថា គ្រាប់បាល់ទាំង ៣គ្រាប់របស់ក្រុមហង្សក្រហមរកបានដោយកីឡាករ ៣ រូបផ្សេងគ្នា, គ្រាប់ទី ១រកបានដោយខ្សែប្រយុទ្ធស្លាប Sadio Mane នៅនាទីទី ៤៣, គ្រាប់ទី ២ រកបានដោយ Mohamed Salah នៅនាទីទី ៧៨ និង គ្រាប់ចុងក្រោយរកបានដោយ Naby Keita នៅនាទីទី ៨៩៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖