Bruno ផ្ញើសារទៅ Pogba បែបនេះ ក្រោយរូបគេជាប់ជាកីឡាករល្អប្រចាំការប្រកួត និងជួយបារាំងយកឈ្នះអាល្លឺម៉ង់យប់មិញ - TrueID

Bruno ផ្ញើសារទៅ Pogba បែបនេះ ក្រោយរូបគេជាប់ជាកីឡាករល្អប្រចាំការប្រកួត និងជួយបារាំងយកឈ្នះអាល្លឺម៉ង់យប់មិញ

June 16, 2021

អាល្លឺម៉ង់៖ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បានធ្វើការប្រកួតបើកឆាកEURO2020 ជាមួយក្រុមមាន់គកបារាំង ដែលជាប្រកួតសន្សំពិន្ទុក្នុងពូល F ធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena ដោយក្រុមភ្ញៀវបារាំងបានយកឈ្នះលើក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់នៅក្នុងលទ្ធផលដ៏តានតឹង ១ ទល់នឹង ០ ។ ​ពោលគឺជាគ្រាប់បាល់ធ្វើឲ្យចូលទីខ្លួនឯង របស់ម្ចាស់អាវលេខ ៥ អាល្លឺម៉ង់កីឡាករ Mats Hummesls នៅនាទី ទី១៩ ពាក់កណ្ដាលផ្លូវវគ្គទី១។

Pogba 
Pogba 

ទន្ទឹមនឹងការប្រកួតយ៉ាងជក់ចិត្ដនេះដែរ សង្កេតឃើញថាខ្សែរបម្រើមកពីក្លិបបីសាចក្រហម Manchester United កីឡាករ PaulPogba បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ សហការជាមួយកីឡាករមាឌល្អិតចិត្ដសឿង N'Golo Kante នៅក្នុងតំបន់បម្រើបានយ៉ាងល្អ រហូតធ្វើឲ្យរូបគេជាប់ជាកីឡាករល្អប្រចាំការប្រកួតទៀតផង។

Pogba 
Pogba 

តែយ៉ាងណាមិញ ក្រោយចប់ការប្រកួត ស្រាប់តែកីឡាករ BrundoFernades បានបង្ហោះរូបរបស់ Pogba នៅលើគណនី Instagram ដោយអមនឹងសំណេរខ្លីថា៖

សារបង្ហោះលើគណនី Instagram
សារបង្ហោះលើគណនី Instagram

សូមបញ្ជក់ដែរថា សម្រាប់លទ្ធផលការប្រកួតក្នុងពូល F យប់មិញនេះ ក្រុមព័រទុយហ្កាល់បានយកឈ្នះលើក្រុមហុងគ្រី ក្នុងលទ្ធផល ៣ទល់នឹង ០ ខណៈក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ចាញ់ក្រុមបារាំង ១ ទល់នឹង ០។ ដោយឡែកសម្រាប់ការប្រកួតបន្ទាប់ក្រុមបារាំងនឹងត្រូវប៉ះក្រុមហុងគ្រីវិញម្ដង ខណៈព័រទុយហ្កាល់នឹងត្រូវប៉ះអាល្លឺម៉ង់៕

វីដេអូ

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...