ឲ្យតែព្រមមក! PSG ហ៊ានចាយប្រាក់ឈ្នួល១២លានមួយឆ្នាំ ដល់កីឡាករឆ្នើមនៅ Serie A រូបនេះ - TrueID

ឲ្យតែព្រមមក! PSG ហ៊ានចាយប្រាក់ឈ្នួល១២លានមួយឆ្នាំ ដល់កីឡាករឆ្នើមនៅ Serie A រូបនេះ

January 13, 2023

បារាំង៖ យោងតាម La Repubblica គឺ ក្លិប Paris Saint-Germain គ្រោងនឹងផ្ដល់ប្រាក់ឈ្នួល១២លានអឺរ៉ូ(ស្មើនឹងប្រមាណ១៣ លានដុល្លារ) ក្នុង​មួយឆ្នាំដល់ ខ្សែការពារ Milan Skriniar បើសិនរូបគេព្រមចាកចេញពី Inter Milan ។​

ខ្សែការពារ Milan Skriniar 
ខ្សែការពារ Milan Skriniar 

មានពាក្យចចាមអារ៉ាមថា កីឡាករសញ្ជាតិស្លូវ៉ានីរូបនេះត្រៀមចែកផ្លូវជាមួយ Inter Milan ហើយ ខណៈដែលកុងត្រារបស់គេនឹងអស់សុពុលភាពនៅចប់រដូវកាលនេះ។

ខ្សែការពារ Milan Skriniar 
ខ្សែការពារ Milan Skriniar 

​យ៉ាងណាមិញ PSG ត្រូវបានគេជឿថាមានភាគរយខ្ពស់ក្នុងការចុះកុងត្រាយកខ្សែការពាររូបនេះ តែក្លិបមិនចង់ចំណាយប្រាក់ទិញ Skriniar ពី Inter Milan ទេគឺត្រូវរង់ចាំរហូតដល់គេអស់កុងត្រាជាមួយ Inter សិន។​

ខ្សែការពារ Milan Skriniar 
ខ្សែការពារ Milan Skriniar 

សារព័ត៌មាន Sportmediaset ក៏បានផ្សាយដែរថា Inter Milan ទំនងជាមិនបន្តកុងត្រាថ្មីដល់ Milan Skriniar នោះឡើយ៕

ខ្សែការពារ Milan Skriniar 
ខ្សែការពារ Milan Skriniar 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...