អង់គ្លេស៖ លោក Roy Keane បានកោតសរសើរ ខ្សែបម្រើ Phil Foden ពេញៗមាត់ដោយនិយាយថាកីឡាករវ័យក្មេងរូបនេះអាចរក្សាទម្រង់លេងបានល្អដូច កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅវ័យ៣៦ឆ្នាំព្រោះតែ Foden មានរបបអាហារត្រឹមត្រូវនិងពោរពេញដោយសារធាតុបំប៉ន។
Foden ត្រូវបានលោកគ្រូបង្វឹក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro 2020 សាឡើងវិញបន្ទាប់ពីមានរឿងអាស្រូវនៅអ៊ីស្លង់កាលពីឆ្នាំមុន ហើយគេក៏បានបង្ហាញគ្រប់គ្នាថាគេជាកីឡាករដែល អង់គ្លេស ពឹងពាក់បាននិងថ្មីៗនេះគេទើបតែឈ្នះពាន កីឡាករវ័យក្មេងដ៏ឆ្នើមបំផុតនៅ Premier League ពី PFA ផងដែរ។
កីឡាករវ័យ២១ឆ្នាំរូបនេះបានឈ្នះពានរង្វាន់សរុប៤ហើយ គឺពាន Premier League ចំនួន៣ និងពាន PFA Young Player Of The Year ប៉ុន្តែគេនៅសល់ពេលអភិវឌ្ឍខ្លួនឯងវែងឆ្ងាយទៀត ទើប Keane អត់សរសើរមិនបានថា Foden នឹងលេងបានច្រើនឆ្នាំជាងលោកកាលនៅ Manchester United ទៅទៀតនិងអាចដើរតាមគន្លងរបស់ Cristiano Ronaldo ដែលនៅតែរក្សាទម្រង់លេងបានល្អបើទោះបីជាមានវ័យចូលដល់៣៦ឆ្នាំហើយក៏ដោយ។
លោកបានថ្លែងប្រាប់ Sky Sports ថា៖
ប្រភព៖ mirror