អារ៉ាប់ប៊ីសាអូឌីត៖ បងប្អូនជីដូនមួយរបស់ស្ដេចនៅប្រទេសកាតា គឺ Sheikh Khalifa bin Hamad al Thani បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi អាចនឹងមានភាគរយផ្លាស់មកក្លិប Al-Hilal នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ឬបន្តកុងត្រាថ្មីជាមួយក្លិប Paris Saint-Germain ។
ថ្មីៗនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រកាសផ្លាស់ទៅក្លិប Al-Nassr រួចមក ក៏មានព័ត៌មានលេចឮថា Al-Hilal ដែលជាក្លិបគូប្រជែងចង់យក Messi មកលេងនៅអារ៉ាប់ដែរ។
កុងត្រារបស់ Messi ជាមួយ PSG នឹងអស់សុពុលភាពនៅចប់រដូវកាលនេះហើយ ដោយក្លិបចង់បន្តកុងត្រាដល់រូបគេ។
យ៉ាងណាមិញ Sheikh Khalifa bin Hamad al Thani បាននិយាយថា៖
ប្រភព៖ sportskeeda