អឺរ៉ុប៖ ជើងឯកលេងអុក Magnus Carlsen ដែលត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុម Real Madrid បាននិយាយថាក្លិប Real Madrid បានបង្ខំឲ្យលោកនិយាយថា Cristiano Ronaldo គឺល្អជាង Lionel Messi ។
ពិតណាស់ Ronaldo ជាវីរបុរសឆ្នើមម្នាក់របស់ Real Madrid ដោយគេគ្រងតំណែងជាកីឡាករស៊ុតបញ្ចូលបានច្រើនគ្រាប់បំផុតឲ្យក្លិប ហើយកំលុងពេលស្នាក់នៅទឹកដី Santiago Bernabeu គឺគេបានឈ្នះពាន Ballon d'Or ៤ និង Champions League ៤ដងផងដែរ ហើយជារឿយៗគេតែងតែបានឮ ការប្រៀបធៀប Ronaldo ទៅនឹង Messi ដែលជាវីរបុរសរបស់ Barcelona ដោយអ្នកទាំងពីរធ្លាប់ធ្វើព្យុះភ្លៀងនៅការប្រកួត El Clasico ដែលទាក់ទាញអ្នកទស្សនាបាល់ទាត់យ៉ាងច្រើនកុះករ។
យ៉ាងណាមិញ លោក Carlsen ដែលជាជើងឯកល្បែងអុក៥សម័យ ដែលមាន IQ ដល់ទៅ១៩០ បានសារភាពថាលោកគិតថា Messi គឺល្អជាង Ronaldo ទៅវិញទេ។
លោកបាននិយាយថា៖
ប្រភព៖ sportskeeda