អាល្លឺម៉ង់៖ ក្លិប Bayern Munich បានប្រកាសជាផ្លូវការថាក្លិបយកបាន ខ្សែការពារ Daley Blind ដោយគ្មានតម្លៃខ្លួនហើយ។
Blind បានព្រមព្រៀងចុះកុងត្រា៦ខែ ស្នាក់នៅទឹកដី Allianz Arena បន្ទាប់ពីរូបគេបានចាកចេញពី Ajax កាលពីខែធ្នូ ដូចអ្វីដែល Telegraaf បានបញ្ជាក់។
Daley Blind បានទទួលសំណើពីក្លិប Royal Antwerp និង Real Sociedad ប៉ុន្តែពេល Bayern Munich ចូលខ្លួនដាក់សំណើ គឺគេបានទទួលយកភ្លាម។
Bayern Munich យក Daley Blind ដើម្បីមកជំនួស Lucas Hernandez ដែលរងរបួសនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២៕
ប្រភព៖ fcbayern