Man United ចង់ទាក់ទងយកតារាឆ្នើម Juventus ម្នាក់នេះមកជំនួស Ronaldo - TrueID

Man United ចង់ទាក់ទងយកតារាឆ្នើម Juventus ម្នាក់នេះមកជំនួស Ronaldo

December 17, 2022

អង់គ្លេស៖ យោងតាមសារព័ត៌មាន Corriere dello Sport បានចុះផ្សាយថា ក្លិប Manchester United ត្រូវបានគេរាយការណ៍ថាចង់យកខ្សែប្រយុទ្ធ Dusan Vlahovic មកជំនួស Cristiano Ronaldo នៅខែមករាខាងមុខ។

ខ្សែប្រយុទ្ធ Dusan Vlahovic
ខ្សែប្រយុទ្ធ Dusan Vlahovic

​Vlahovic ទើបតែផ្ទេរពី Fiorentina មកកាន់ Juventus ១ឆ្នាំមុន និងអាចនឹងមានភាគរយចាកចេញពីទឹកដីក្រុង Turin ក្រោយភាគីលោក Erik Ten Hag ចាប់អារម្មណ៍លើគេ។

ខ្សែប្រយុទ្ធ Dusan Vlahovic
ខ្សែប្រយុទ្ធ Dusan Vlahovic

​តាំងពីផ្ទេរមក Juventus មក កីឡាករសញ្ជាតិស៊ែប៊ីរូបនេះរកបាន ១៦គ្រាប់ និងបញ្ជូនបាល់៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៦ប្រកួត។​

ខ្សែប្រយុទ្ធ Dusan Vlahovic
ខ្សែប្រយុទ្ធ Dusan Vlahovic

យ៉ាងណាមិញ ក្រៅពី Man UTD គឺក្លិបដូចជា Arsenal, Chelsea, Bayern Munich និង PSG សុទ្ធតែចាប់អារម្មណ៍លើគេទាំងអស់៕

ខ្សែប្រយុទ្ធ Dusan Vlahovic
ខ្សែប្រយុទ្ធ Dusan Vlahovic

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...