អង់គ្លេស៖ លោក Danny Murphy បាននិយាយថា ក្រុម Manchester United គ្មានសមត្ថភាពអាចយកឈ្នះ Manchester City សូម្បីតែបន្តិចព្រោះគុណភាពកីឡាករក្រុមទាំងពីរគឺខុសគ្នាដាច់ឆ្ងាយតែម្ដង។
នាថ្ងៃទី១៧ខែមករាខាងមុខនេះ បងប្អូន Manchester ទាំងពីរនឹងត្រូវប្រកួតគ្នានៅក្របខណ្ឌ Premier League ខណៈដែល Man UTD របស់លោក Erik Ten Hag កំពុង ឈរនៅលេខរៀងទី៤ក្នុងតារាង ដោយចាញ់ Man City ជាក្រុមនៅលេខរៀងទី២ ចំនួន៤ពិន្ទុ។
Man UTD ក្រោមការដឹកនាំរបស់លោក Ten Hag ក៏ល្អជាងមុនដែរដោយឈ្នះទាំង៦ប្រកួតចុងក្រោយរបស់ខ្លួននិងបិទសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលបានដល់ទៅ៤ប្រកួតឯណោះ។
បើនិយាយពីកំណត់ត្រា Manchester Derby វិញគឺ Man City បានឈ្នះ៣ប្រកួតចុងក្រោយដោយរកបានសរុប១២គ្រាប់ និងរបូតគ្រាប់បាល់តែ៤គ្រាប់ប៉ុណ្ណោះ។
យ៉ាងណាមិញ លោក Murphy បាននិយាយថា៖
ប្រភព៖ metro