Real Madrid កំពុងចាប់អារម្មណ៍ចង់ទិញយក ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស​រូបនេះ - TrueID

Real Madrid កំពុងចាប់អារម្មណ៍ចង់ទិញយក ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស​រូបនេះ

January 11, 2023

អេស្ប៉ាញ៖ Real Madrid ត្រូវបានសារព័ត៌មាន Defense Central បានចុះផ្សាយថា ចាប់អារម្មណ៍ចង់ទិញយក ខ្សែប្រយុទ្ធ Tammy Abraham ពីក្លិប Roma និងក្រុមជម្រើសជាតិអង់គ្លេស នៅចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

Abraham បានផ្ទេរពី Chelsea មកកាន់ Roma កាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្តែគេបានក្លាយជាកីឡាករស្នូលមួយរូបដែលបានជួយឲ្យភាគីលោក Jose Mourinho លើកពាន UEFA Europa Conference League ផងដែរ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

​Abraham ក៏រកបាន៣២គ្រាប់ និងបញ្ជូនបាល់៧គ្រាប់ ក្នុងការបង្ហាញខ្លួន៧៥ប្រកួតឲ្យក្លិបផងដែរ ដែលធ្វើឲ្យ ភាគីលោក Carlo Ancelotti ទាក់ភ្នែកនឹងសមត្ថភាពគេ។​

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

Real Madrid ចង់យក Tammy Abraham មកជំនួស Karim Benzema ដែលចូលវ័យជ្រេទៅហើយខណៈដែល កីឡាករផ្សេងទៀតដូចជា Endrick ក៏មកចូលរួមជាមួយក្លិបនៅឆ្នាំ២០២៤ឯណោះ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

​គួរបញ្ជាក់ផងដែរថា Tammy Abraham នៅសល់កុងត្រាជាមួយ Roma រហូតដល់ឆ្នាំ២០២៦ ស្របពេលនៅរដូវកាលនេះគេរកបាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន២២ប្រកួត៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...