អង់គ្លេស៖ លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា មានបំណងចង់មកដឹកនាំក្រុម Tottenham ប្រសិនបើលោក Antonio Conte ត្រូវបានគេបញ្ចប់តំណែង។
ជាការពិតណាស់ លោក Tuchel ពុំទាន់បានវិលត្រឡប់មកកាន់ការងារជាគ្រូបង្វឹកវិញឡើយចាប់តាំងពីលោកត្រូវបាន Chelsea បណ្តេញចេញពីតំណែងកាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ខណៈ រូបលោកធ្លាប់មានពាក្យចចាមអារ៉ាមក្នុងការមកដឹកនាំ ក្រុមជម្រើសជាតិអង់គ្លេស Everton និង Aston Villa ផងដែរ។
ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់លោកកាសែតកីឡា The Evening Standard បានលើកឡើងថា លោក Tuchel ចង់ក្តោបឱកាសចង់មកដឹកនាំ Spurs ប្រសិនបើលោក Conte ត្រូវបានក្លិបបញ្ចប់តំណែង ខណៈ លោក Conte ដែលកាលពីទីផ្សាររដូវក្តៅកន្លងទៅ ចំណាយទឹកប្រាក់ជាង ១០០លានផោន ក្នុងការទិញកីឡាករ ប៉ុន្តែបើយើងមើលលទ្ធផលវិញ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី៥ នៃក្របខណ្ឌ Premier League ឯណោះ៕
ប្រភព៖ metro