ចុម! ក្រោយអត់ពេញចិត្តនឹងការកា»_ត់ក្តីរបស់អាជ្ញាកណ្តាល កីឡាករព័រទុយកាល់រូបនេះថាពាន WC ឱ្យទៅ អាហ្សង់ទីន ហ្មងទៅ - TrueID

ចុម! ក្រោយអត់ពេញចិត្តនឹងការកា»_ត់ក្តីរបស់អាជ្ញាកណ្តាល កីឡាករព័រទុយកាល់រូបនេះថាពាន WC ឱ្យទៅ អាហ្សង់ទីន ហ្មងទៅ

December 11, 2022

បរទេស៖ ខ្សែការពារ Pepe របស់ព័រទុយកាល់ បានធ្វើការរិះគន់ទៅកាន់លោក Facundo Tello ដែលជាមន្ត្រីអាជ្ញាកណ្តាលកាត់សេចក្តីនៅលើទីលាន បន្ទាប់ពីក្រុមរហស្សនាមបញ្ចខែលធ្លាក់ចេញពីព្រឹត្តិការណ៍World Cup ត្រឹមវគ្គ ៨ ក្រុមចុងក្រោយយប់មិញ។

ខ្សែការពារ Pepe
ខ្សែការពារ Pepe

ជាការពិតណាស់ ក្តីស្រមៃរបស់ក្រុមព័រទុយកាល់ ក្នុងលើកពាន World Cup Qatar ២០២២គឺត្រូវបានបញ្ចប់ត្រឹមវគ្គ ៨ ក្រុមនេះហើយ បន្ទាប់ពីពួកគេបរាជ័យក្រោមថ្វីជើងក្រុមម៉ារ៉ុក ក្នុងលទ្ធផល ១-០ យប់មិញ។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត Pepe ហាក់មិនសប្បាយចិត្តនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន លោក Tello នោះទេ ហើយរូបគេបានធ្វើការរិះគន់ចំៗទៅលើលោកអាជ្ញាកណ្តាលវ័យ៤០ ឆ្នាំរូបនេះ មិនត្រឹមតែប៉ុណ្ណោះរូបគេបាននិយាយលក្ខណៈឌឺដងថា ពាន World Cup ឆ្នាំនេះគួរតែប្រគល់ឱ្យ អាហ្សង់ទីនហ្មងទៅ។

ខ្សែការពារ Pepe
ខ្សែការពារ Pepe

ក្រោយបញ្ចប់ការប្រកួត Pepe បាននិយាយនៅក្នុងបទសម្ភាសន៍យ៉ាងដូច្នេះថា៖

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...