អង់គ្លេស៖ លោក Erik Ten Hag គ្រូបង្វឹករបស់ Manchester United ត្រៀមនឹងចែកផ្លូវជាមួយអ្នកចាំទី David De Gea នៅរដូវក្ដៅឆ្នាំក្រោយនេះហើយ។
យោងតាមសារព័ត៌មាន El Nacional គឺ លោក Ten Hag មិនជឿជាក់លើសមត្ថភាពរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទេ។
De Gea នៅសល់កុងត្រាស្នាក់នៅទឹកដី Old Trafford រហូតដល់ចប់រដូវកាលនេះប៉ុណ្ណោះខណៈដែលមកទល់ពេលនេះហើយ ក្លិបបិសាចក្រហមពុំទាន់បើកការពិភាក្សាផ្ដល់កុងត្រាថ្មីដល់គេនោះឡើយ។
ម្យ៉ាងទៀត លោក Ten Hag ចង់បាន Dean Henderson ដែលធ្លាប់ជាអ្នកចាំទីដៃទី២ប្រចាំក្លិបដែលបច្ចុប្បន្នទៅលេងខ្ចីជើងនៅ Nottingham Forest ជាអ្នកចាំទីដៃទី១វិញ។
ដូច្នេះហើយ David De Gea អាចនឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួនបន្ទាប់ពីរួមរស់ជាមួយ Man UTD តាំងពីឆ្នាំ២០១១មក៕
ប្រភព៖ sportskeeda