កុំលក់ឲ្យសោះ! លោក Mikael យល់ឃើញថា ម្នាក់នេះនឹងក្លាយជាតួសំខាន់ក្នុងក្រុម Man UTD រដូវកាលថ្មី - TrueID

កុំលក់ឲ្យសោះ! លោក Mikael យល់ឃើញថា ម្នាក់នេះនឹងក្លាយជាតួសំខាន់ក្នុងក្រុម Man UTD រដូវកាលថ្មី

July 15, 2022

អង់គ្លេស៖ អតីតខ្សែការពារក្លិបបិសាចក្រហម ManchesterUnited លោក Mikael Silvestre បានអះអាងថា តារាឆ្នើម Cristiano Ronaldo នឹងក្លាយជាតួសំខាន់ក្នុងក្រុមលោកErik Ten Hag នារដូវកាលថ្មីខាងមុខនេះ។

ជម្រើសជាតិព័រទុយកាល់ខាងលើ នៅសល់កុងត្រា១២ខែទៀតនៅទឹកដី Old Trafford ប៉ុន្តែកាលពីពេលថ្មីៗRonaldo ត្រូវបានគេរាយការណ៍មកថាបានស្នើក្លិបចែកផ្លូវគ្នានៅទីផ្សារដោះដូររដូវក្ដៅនេះ។ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ហាក់មិនស្រណុកចិត្តក្នុងការស្នាក់នៅទឹកដីOld Trafford បន្ទាប់ពីក្រុមបិសាចក្រហមបរាជ័យក្នុងការដណ្ដើមយកកៅអី​Champions League ជាក់ស្ដែងរដូវកាលថ្មីខាងមុខ Man UTD បានត្រឹមលេងពានរង្វាន់លំដាប់ទី២នៅអឺរ៉ុប Europa League ប៉ុណ្ណោះ។

ជាមួយគ្នានេះ បើយោងតាមអ្នកកាសែតល្បី Fabrizio Romano បានឲ្យដឹងថា ភ្នាក់ងាររបស់ ​​Ronaldo លោក Jorge Mendes បានធ្វើការចរចាជាមួយក្លិបធំៗជាច្រើនក្នុងការផ្ទេរម្ចាស់អាវលេខ៧ ចេញពី ​Man UTD ។

យ៉ាងណាមិញ បើតាមគំនិតលោក Mikael ក្លិប Man UTD មិនគួរលក់ Ronaldo ទេ ដោយរូបគេនឹងក្លាយជាកីឡាករស្នូលសម្រាប់ក្រុមបិសាចក្រហម នារដូវកាលថ្មី៖

លោក Mikael Silvestre
លោក Mikael Silvestre

ប្រភព៖​ AF

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...